យុទ្ធសាស្ត្រដឹកនាំ ៥ ចំនុចដែល អ្នកដឹកនាំថ្មីថ្មោង ត្រូវតែមាន
នៅពេលដែលអ្នកចាប់ផ្ដើមមុខងារជាអ្នកដឹកនាំថ្មី នោះការបង្កើតមូលដ្ឋានរឹងមាំសម្រាប់ភាពជោគជ័យរយៈពេលវែង គឺស្ថិតនៅលើការគ្រប់គ្រងយ៉ាងឆ្លាតវៃនៃយុទ្ធសាស្ត្រ និងជំនាញសំខាន់ៗ។ នៅទីនេះខ្ញុំសូមលើកយក ៥ ចំនុចចម្បង ដែលអ្នកដឹកនាំថ្មីត្រូវប្រើប្រាស់ និងអភិវឌ្ឍន៍៖ ១. មានចក្ខុវិស័យច្បាស់លាស់ (Clear Vision) ចក្ខុវិស័យជារូបភាពនៃអនាគតដែលអ្នកចង់ឲ្យក្រុមឬអង្គភាពរបស់អ្នកឈានទៅដល់។ អ្នកដឹកនាំថ្មីត្រូវចេះកំណត់ចក្ខុវិស័យច្បាស់លាស់ ហើយសម្របសម្រួលគោលដៅនានាឲ្យស្របតាមចក្ខុវិស័យនោះ។ ការបង្ហាញចក្ខុវិស័យយ៉ាងច្បាស់ ជួយឲ្យក្រុមយល់គ្នា និងប្រឹងប្រែងទៅក្នុងទិសដៅតែមួយ។ ២....