ប្រភេទទំនិញដែលថៃនាំមកកម្ពុជាច្រើនជាងគេ
ថៃនាំចេញទំនិញជាច្រើនមកកម្ពុជា តែបង្ហាញការថយចុះប្រចាំឆ្នាំ ប្រទេសថៃបាននាំចេញប្រេងចម្រាញ់ចំនួន ១.៧ ពាន់លានដុល្លារនិងស្ករឆៅចំនួន ៣៥១ លានដុល្លារមកកាន់ទីផ្សារកម្ពុជា តាមការបញ្ជាក់ថ្មីៗ។ លោកប៉ែន សុវជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ទំនិញដែលថៃនាំចេញមកកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែមានប្រេងនិងស្ករតែប៉ុណ្ណោះទេ។ ថៃក៏នាំចេញកសិផល ជីគីមី គ្រឿងបន្លាស់យានយន្ត គ្រឿងយន្តកសិកម្ម និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ដូចជា សាប៊ូ ប្រេងឆា សាច់មាន់ សាច់សត្វ និងផលិតផលសមុទ្រ។ ទោះបីជាយ៉ាងណា ទិន្នន័យពីគម្រោង OEC បានបង្ហាញថា ការនាំចេញទំនិញពីថៃចូលកម្ពុជាបានថយចុះក្នុងអត្រាប្រចាំឆ្នាំស្មើនឹង ២.៧៩% ពី ៧.១៣ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ មកដល់ ៦.១៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។ នៅក្នុងឆ្នាំ ២០២៤ ទិន្នន័យពីអង្គការសហប្រជាជាតិ COMTRADE បានរាយការណ៍ថា ប្រទេសថៃបាននាំចូលទំនិញមកកម្ពុជា ជាទឹកប្រាក់សរុប ៩.២៣ ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ ទំនិញសំខាន់រួមមាន គុជ ថ្ម និងលោហធាតុមានតម្លៃខ្ពស់។ បើទាក់ទងនឹងទិដ្ឋភាពនៃការនាំចេញរបស់ថៃទៅកាន់ផ្សារអន្តរជាតិ វាបានក្លាយជាគន្លងសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសវិស័យផលិតកម្ម។ ទំនិញដឹកចេញរបស់ថៃរួមមានគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្មជាចម្បង។ យោងតាមទិន្នន័យពីវេបសាយស្ថិតិ Statista...