Leadershipជំនួញយល់ដឹង

បង្កើនសមត្ថភាពបុគ្គលិក ដោយមិនចាំបាច់បង្កើនប្រាក់ខែ🤣

វិធីសាស្រ្តជំរុញ ផលិតភាពការងារ បុគ្គលិកក្នុងអង្គភាព ឬក្រុមហ៊ុន អាចអនុវត្តបានដូចខាងក្រោម៖

កំណត់គោលដៅ និងការរំពឹងទុកឱ្យច្បាស់

• បញ្ជាក់ឱ្យច្បាស់ពី កិច្ចការនីមួយៗ និង ទិសដៅ ការងារ

• ប្រើគោលដៅ SMART (Specific, Measurable, Achievable, Relevant, Time-bound)

ផ្តល់សិទ្ធិ និងអំណាចក្នុងការដោះស្រាយបញ្ហា

• អនុញ្ញាតឱ្យបុគ្គលិក សម្រេចចិត្តដោយខ្លួនឯង នៅក្នុងចំណុចដែលពាក់ព័ន្ធ

• បង្កើនទំនួលខុសត្រូវ និងការប្តេជ្ញាធ្វើការល្អ

ជម្រុញដោយរង្វាន់ និងការផ្ដល់សារប្រយោជន៍

• ផ្ដល់ រង្វាន់ប្រចាំខែ, ការកើនប្រាក់ខែ, ឬ Bonus

• បង្កើតកម្មវិធី “Employee of the Month”, ការលើកទឹកចិត្តក្នុងក្រុម

ផ្តល់ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍ

• ចូលរួមវគ្គបណ្តុះបណ្តាលជំនាញថ្មីៗ

• ការតំឡើងតំណែងសម្រាប់អ្នកមានសមត្ថភាព

បង្កើតបរិយាកាសធ្វើការងារដែលល្អ

• បរិយាកាសធ្វើការមានភាព បើកចំហ, សាមគ្គី, និងមាន ការគាំទ្រ ពីជាអ្នកដឹកនាំ

• តែងតែលើកទឹកចិត្តឲ្យមានការចែករំលែកគំនិត

ប្រើបច្ចេកវិទ្យាជួយប្រសើរឡើងនូវផលិតភាព

• ប្រើ Software ឬ Tools ដូចជា Trello, Asana, Slack ដើម្បីគ្រប់គ្រងការងារ

• បញ្ចេញលទ្ធផលរហ័សជាងមុនដោយបន្ថយការងារដែលធ្វើដូចគ្នារៀងរាល់ថ្ងៃ

យល់ដឹង និងយកចិត្តទុកដាក់ចំពោះបុគ្គលិក

• ស្តាប់មតិ និងពិចារណាចំពោះបញ្ហាផ្ទាល់ខ្លួន

• ផ្តល់ពេលសម្រាកសមរម្យ និងភាពបត់បែនក្នុងម៉ោងធ្វើការ

Leave a Reply