MarketingSalesជំនួញបញ្ហាប្រឈម

យុទ្ធសាស្រ្ត ដឹកនាំក្រុមការងារ ផ្នែកលក់ និង ទីផ្សារ អោយមានប្រសិទ្ធភាព

នេះជាយុទ្ធសាស្ត្រដឹកនាំ ក្រុមការងារផ្នែកលក់ និងទីផ្សារ ដោយមានប្រសិទ្ធភាពខ្ពស់ ដែលអ្នកគួរអនុវត្ត៖

បង្កើតចក្ខុវិស័យ និងគោលបំណងច្បាស់លាស់

• បញ្ជាក់ពីគោលដៅខាងលក់ និងទីផ្សារ (Sales Target & Marketing Objective)

• បែងចែកផែនការជាដំណាក់កាល ដើម្បីឲ្យក្រុមយល់ច្បាស់ពីទិសដៅ

កំណត់តួនាទី និងការទទួលខុសត្រូវ

• បែងចែកតួនាទីច្បាស់លាស់ (សម្រាប់ Sale, Marketing, Content, CRM, etc.)

• បង្កើត KPI ឬ OKR សម្រាប់វាស់វែងនិងវាយតម្លៃការងារ

ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង CRM

• ប្រើ CRM software ដូចជា HubSpot, Zoho, ឬ Monday sales CRM

បណ្តុះបណ្តាល និងជំរុញចិត្ត

• បង្កើត ការបណ្តុះបណ្តាលប្រចាំខែ សម្រាប់សមាជិក

• ជំរុញអ្នកលក់ជោគជ័យជាសមាជិកចែករំលែកបទពិសោធន៍ជាមួយក្រុម

រៀបចំប្រជុំប្រចាំសប្ដាហ៍/ខែ

• ប្រជុំជាមួយ Sale និង Marketing ដើម្បីរួមបញ្ចូលគំនិត និងធ្វើ Report

• ប្រើវេទិកា (Zoom, Google Meet) ប្រសិនបើក្រុមនៅគ្រប់ទីកន្លែងឆ្ងាយគ្នា 

ផ្តល់កំរ៉ៃបន្ថែម លើលទ្ធផលដែលសំរេចបាន 

• បង្កើតជំនួយឧបត្ថម្ភលើការលក់ (Incentives & Commission)

• ប្រើប្រព័ន្ធ Gamification ដូចជា leaderboard ដើម្បីជំរុញការប្រកួតប្រជែងក្នុងក្រុម

បង្កើតការសហការល្អរវាង Sale និង Marketing

• ធ្វើឲ្យ Marketing និង Sale បង្កើត Campaign រួមគ្នា

• កំណត់ “Sales feedback loop” ដើម្បីអោយ Marketing ដឹងពី quality of leads

គន្លឹះសំខាន់នៃភាពជោគជ័យ៖

• ការប្រាស្រ័យទាក់ទងចំហ

• ការគ្រប់គ្រងតាមលទ្ធផល

• ការលើកទឹកចិត្តសមាជិក

• ការប្រើប្រាស់អាយធីនិងការវិភាគទិន្នន័យ

ឧទាហរណ៍៖ ក្រុមលក់នៃក្រុមហ៊ុនលក់ផលិតផលសម្អាង (Cosmetic Brand)

បញ្ហាដើម៖

ក្រុមលក់មិនសម្រេចគោលដៅលក់ប្រចាំខែ ហើយក្រុមទីផ្សារផ្ញើ Leads មិនមានគុណភាព

វិធីដោះស្រាយដោយអ្នកដឹកនាំក្រុម៖

បង្កើតគោលដៅច្បាស់លាស់ (SMART Goals):

• គោលដៅ៖ លក់បាន $30,000 ក្នុង១ខែ

• Marketing Generate 1,000 leads quality/high-intent

បែងចែកតួនាទីក្នុងក្រុម

• Sale: 5 នាក់ (ខុសគ្នាទៅតាមតំបន់: Online / Offline / Province)

• Marketing: 2 នាក់ (Content creator + FB Ads manager)

បង្កើត CRM System ដើម្បីតាមដាន

• ប្រើ Monday CRM ដើម្បីវាស់:

• Leads ទាំងអស់ដែលបានចូល

• Lead Conversion Rate

• Average deal size

បណ្តុះបណ្តាល និងលើកទឹកចិត្ត

• បង្កើត Training ទាំងសប្តាហ៍៖ “Closing Techniques”, “Product Knowledge”

• បង្កើតការប្រកួតប្រជែង៖

• អ្នកលក់ល្អបំផុតបាន Bonus $200

• Marketing Campaign ដែលទទួល Leads ល្អ ចាប់ពី 20%+ Conversion Rate បាន $100 extra

ប្រើការពិភាក្សាប្រចាំសប្ដាហ៍

• Meeting online (Zoom) 1 សប្ដាហ៍ម្តង

• Review KPIs, រៀបចំសមាជិកដែលត្រូវមានសកម្មភាពបន្ថែម

បង្កើតសកម្មភាពផ្សព្វផ្សាយរួមគ្នា

• Marketing បង្កើត Live FB Sales Event

• Sale ទទួល Leads ពី Livestream ដើម្បី Closing

លទ្ធផលក្រោយ 3 ខែ:

• ការលក់ខែទី១៖ $18,000 → ខែទី៣៖ $32,000

• Leads ត្រូវបាន Convert ជាអតិថិជន 18% → កើនឡើងដល់ 28%

• ក្រុមការងារមានទឹកចិត្តខ្ពស់ និងទំនាក់ទំនងល្អជាងមុន

Leave a Reply