សុខភាព

ទំលាប់ពេលព្រឹកដែលអាចជួយកាត់ស្រ្តេសបានពេញមួយថ្ងៃ

ការចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងទម្លាប់ល្អៗអាចជួយបន្ថយអារម្មណ៍តានតឹង និងបង្កើតបរិយាកាសវិជ្ជមានសម្រាប់ពេញមួយថ្ងៃ។

រឿងមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ទ្រេសគឺការ ភ្ញាក់អោយបានលឿនតាមដែលអាចធ្វើបាន។ ការត្រៀមខ្លួនឲ្យមានពេលវេលាពេញលេញនឹងជួយឲ្យអ្នកមិនប្រញាប់ប្រញាល់ និងមានពេលធ្វើរឿងផ្សេងៗដោយភាពស្ងប់ស្ងាត់​ធ្វើអោយអារម្មណ៍ល្អ។

ចាប់ផ្តើមជាមួយនឹងការដកដង្ហើមជ្រៅៗ ឬ meditation ប្រហែល 5–10 នាទី។ វាជួយឲ្យខួរក្បាលមានស្ថិរភាព នឹង បន្ធូរអារម្មណ៍តានតឹង ។ បន្ថែមជាមួយ stretchingyoga និងលំហាត់ប្រាណ ដើម្បីអោយចរន្តឈាមដើរស្រួល។

សូមកុំប្រើទូរស័ព្ទ របស់អ្នកភ្លាមៗ។ ជំនួសវិញ សរសេរចំណាំ ឬបញ្ជីអ្វីដែលអ្នកគោរពនឹងមានអារម្មណ៍វិជ្ជមានជាងមុន។ ការទទួលទានអាហារពេលព្រឹកដែលមាន protein, fiber, និង healthy fats ជួយឲ្យស្ករឈាមមានស្ថេរភាព និងអារម្មណ៍ល្អ។

បញ្ចប់ជាមួយការរកពន្លឺថ្ងៃ ឬចេញទៅក្រៅបន្តិច។ ពន្លឺថ្ងៃជួយជម្រុញ serotonin ដែលជាគ្រឿងផ្សំពិសេសក្នុងការប្រយុទ្ធនឹងអារម្មណ៍តានតឹង។

ជាមួយនឹងទម្លាប់តិចៗទាំងនេះ អ្នកអាចចាប់ផ្តើមថ្ងៃថ្មីដោយភាពស្ងប់ស្ងាត់ និងការជឿជាក់ក្នុងខ្លួនឯង។

Leave a Reply