ការពិតអំពីហ៊ុមូនធេស្ទូស្ទឺរ៉ូន៖ អ្វីដែលបុរសគ្រប់រូបត្រូវដឹងក្រោយអាយុ ៣០
ការពិតអំពីហ៊រមូនធេស្ទូស្ទឺរ៉ូន៖ អ្វីដែលមនុស្សប្រុស គ្រប់រូបត្រូវដឹងបន្ទាប់ពី អាយុ ៣០ ហេតុអ្វីចំនង់ចេះតែថយចុះ?
ធេស្ទូស្ទឺរ៉ូន (Testosterone) គឺជាហ៊ុមូនសម្រាប់បុរសដែលសំខាន់ខ្លាំងណាស់ក្នុងការរថែទាំងសុខភាពផ្លូវកាយ និងផ្លូវភេទ។ វាជួយបង្កើតសាច់ដុំ ឆ្អឹង បង្កើតបំណងផ្លូវភេទ បង្កើនថាមពល និងជួយបង្កើតអារម្មណ៍។ ទោះបីជាវាធម្មជាតិនៅក្នុងរាងកាយក៏ដោយ ប៉ុន្តែចាប់ពីអាយុ ៣០ ភារយ របស់វាចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។
ការថមថយនេះអាចបណ្តាលឲ្យបុរសមានបញ្ហាផ្លូវភេទ ឬសុខភាពជាសាច់ដុំ ដូចជា ចំណង់ ផ្លូវភេទកាត់បន្ថយ ថាមពលទាប ឬមានការខ្សោយក្នុងសាច់ដុំ។ បុរសខ្លះក៏អាចមានជាតិខ្លាញ់កើន និងមិនងាយក្នុងការគេងលក់ផងដែរ។ រឿង ទាំងនេះអាចមានផលអវិជមាន ដល់ជីវិតគ្រួសារ ទំនាក់ទំនងស្នេហា និងប្រសិទ្ធភាពការរសុី ឬ ការងារ។
ដើម្បីដោះស្រាយ និងបង្កើនកម្រិត ហរមូន ជាធម្មជាតិ អ្នកគួរតែអនុវត្តន៍វិធីសាស្ត្រទាំងនេះ៖
ជៀសវាងស្ត្រេស – ភាពតានតឹងយូរអង្វែងអាចបង្កើនកម្រិត Cortisol ដែលធ្វើឲ្យ Testosterone បន្ថយ។
គេងឲ្យគ្រប់គ្រាន់ – រាត្រីមួយយ៉ាងហោចណាស់ ៧–៨ម៉ោង។ ការគេងខ្វះអាចធ្វើឲ្យហ៊ុមូនធ្លាក់ចុះយ៉ាងច្បាស់។
ហាត់ប្រាណជាប្រចាំ – លំហាត់ធ្ងន់ៗ (weight training) និង Cardio អាចជួយឲ្យរាងកាយបញ្ចេញធេស្ទូស្ទឺរ៉ូនកាន់តែច្រើន។
ញាំអាហាររួមជាមួយជាតិខ្លាញ់ល្អ – ដូចជា អាវ៉ូកាដូ ប្រេងអូលីវ ប៊ី និងបន្លែស្រស់។
បុរសដែលមានសញ្ញានៃ Testosterone ទាបគួរធ្វើតេស្តឈាមដើម្បីពិនិត្យឲ្យបានច្បាស់។
បន្ថែមទៀត ការយល់ដឹងពីធេស្ទូស្ទឺរ៉ូនមិនត្រឹមតែជួយថែរក្សាសុខភាពផ្លូវភេទទេ ប៉ុន្តែវាជាសោគន្លឹះដល់ភាពជាអ្នកដឹកនាំ និងភាពជឿជាក់របស់បុរសក្នុងជីវិតប្រចាំថ្ងៃផងដែរ។
រកវេជ្ជបណ្ឌិតអាចណែនាំឲ្យប្រើការព្យាបាលជំនួស (Testosterone Replacement Therapy – TRT) តែត្រូវធ្វើក្រោមការត្រួតពិនិត្យជាប្រចាំបើក្នុងករណីចាំបាច់
សម្រង់ពីវេជ្ជបណ្ឌិត
“បុរសជាច្រើនមើលរំលងសុទ្ធតែបញ្ហាធម្មតា ដូចជាការចុះថាមពល ឬបំណងផ្លូវភេទទាប។ តែពេលខ្លះ វាជាសញ្ញាថាហ៊ុមូន Testosterone កំពុងធ្លាក់។ ការធ្វើតេស្តឈាម និងការផ្លាស់ប្ដូររបៀបរស់នៅអាចជួយបានយ៉ាងច្រើន។ យើងគួរតែស្ដាប់រាងកាយរបស់យើង មិនត្រូវទុកឲ្យមានបញ្ហារហូតដល់យូរ។”
— វេជ្ជបណ្ឌិត សុភា ឡាវ, អ្នកជំនាញផ្នែកអរូបីស្ត្រី-បុរស និងហ៊ុមូន